គន្លឹះ​សម្ងាត់ មើល​ខ្ទេច​រឿង​ហូលីវូដ​ល្បីៗ​លើ​​លោក ដែល​បិទ​មិន​ឲ្យមើល​នៅ​ខ្មែរ

លំបាក​ដែរ សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត ដែល​មិន​អាច​មើល​ភាពយន្ត​និង​វិបសាយ​ល្បីៗ​ណាមួយ​ទូទាំង​ពិភពលោក​បាន ដោយ​សារ​តែ​រដ្ឋាភិបាល​បិទ ឬ​មិន​មាន​សម្រាប់​ប្រទេស​នោះ​តែ​ម្តង។
ដើម្បី​អាច​មើល​ភាពយន្ត​ល្បីៗ វិបសាយ​និង​ទាញ​យក​កម្មវិធី​ផ្សេងៗ ដែល​ប្លុក​ក្នុង​ប្រទេស​របស់​អ្នក​បាន អាច​ធ្វើ​តាម​វិធី​ដូចខាង​ក្រោម៖

តម្រូវការ៖ 
១. ផ្នែក Hardware
  • 1 GHz PC 32-bit (x86) ឬ 64-bit (x64) processor
  • RAM ទំហំ 2GB
  • អង្គចងចាំ​ម៉ាស៊ីន (Hard Drive) ត្រូវ​នៅ​ទំនេរ​ប្រមាណ 200 MB ឬ យ៉ាង​តិច 180 MB
  • កម្រិត Resolution 1024 x 600 pixel ជា​ប្រភេទ High Color ឬ True Color
២. ផ្នែក Software
  • Windows 7 (32/64-bit), Windows 7 Starter
  • Windows 8 (32/64 Bit), Windows 8.1 (32/64 Bit)
  • Windows 10
  • Microsoft .NET
១. ទាញ​យក​កម្មវិធី​មួយ​ឈ្មោះ CyberGhost ដោយ​ចូល​ទៅ​កាន់ www.cyberghostvpn.com រួច​មើល​នៅ​ខាង​លើ​ជ្រុង​ខាង​ស្តាំ ហើយ​ចុច​លើ​ប្រអប់​ពណ៌​លឿង​ដាក់​ថា FREE DOWNLOAD។
ង់​ចាំ​បន្តិច​រហូត​ដល់​កម្មវិធី​នេះ ដោនឡូត​រួច។ ក្រោយ​ទាញយក​រួច ចុច​បើក​វា បន្ទាប់​មក​នឹង​លោត​ផ្ទាំង Setup-Cyberghost VPN 5 (ឬ 6) ហើយ​មើល​ខាង​ក្រោម ចុច​យក I accept all the agreement រួច​ចុច Next។
២. ក្រោយ​ដំឡើង CyberGhost រួចរាល់ ចុច​លើ​ផ្ទាំង​ពណ៌​លឿង​ដែល​ដាក់​ថា Surf Anonymously។
បន្ទាប់​មក​ត្រង់ Choose country អ្នក​អាច​យក Automatic ក៏​បាន ឬ​ជ្រើសរើស​ប្រទេស​ណាមួយ​ក្រៅ​ពី​ប្រទេស​ដែល​អ្នក​កំពុង​នៅ (ឧទាហរណ៍​ប្រទេស​ផ្សេង​ក្រៅ​ពី​កម្ពុជា)។ ការ​ជ្រើសរើស​ប្រទេស​ផ្សេង​មួយ​ទៀត គឺ​ដើម្បី​មិន​ឲ្យ Browser លើ​កុំព្យូទ័រ​របស់​អ្នក ចាប់​បាន​ទីតាំង​ប្រទេស​ដែល​អ្នក​កំពុង​ស្នាក់​នៅ។
ន្ទាប់​មក​ចុច START ANONYMOUS SURFING។ អ្នក​ត្រូវ​រង់​ចាំ​រហូត​ដល់​ចំនួន​លេខ​ដូច​ក្នុង​រូប ថយ​មក​រហូត​ដល់​វេន​អ្នក។
លេខ​នោះ​តំណាង​ឲ្យ​ចំនួន​អ្នក​ប្រើប្រាស់ CyberGhost ហ្វ្រី ដែល​កំពុង​តម្រង់​ជួរ​គ្នា ប្រើប្រាស់​មុខងារ Surf Anonymously ដូចគ្នា។ ពេល​ដល់​វេន​អ្នក នោះ​អាច​បើក​មើល​រឿង វិបសាយ​និង​ដោនឡូត​កម្មវិធី​អី​ក៏​បាន​ដែរ ព្រោះ​អ្នក​បាន​ផ្លាស់ប្តូរ​ប្រទេស​រួចរាល់​ហើយ។ បើ​ចង់​ឈប់​ប្រើ ចុច​លើ​ STOP SURFING ANONYMOUSLY៕

Comments