ករណីប្លន់បែបថ្មីសូមប្រយ័ត្ន!!! ជួយ Share ដើម្បីអោយបងប្អូនយើងបានដឹងផង សូមបងៗសមត្ថកិច្ចជួយអន្តរាគមន៍ផង!

ពេលព្រឹកថ្ងៃទី 17 ខែ08 ឆ្នាំ2016 ខ្ញុំនិងប្អូនប្រុសបានចេញដំណើពីភ្នំពេញ ទៅឃុំសែប (ខេត្តកំពង់ឆ្នាំង) ពេលចេញដំណើរទៅដល់សង្កាត់ព្រែកភ្នៅស្រាប់តែមានជនបង្កហេតុម្នាក់ជិះម៉ូតូ អាសង់១២៥សេសេបិទស្កុតពណ៌ស ជិះកៀខ្ញុំហើយជ្រេពេញផ្លូវ គេជិះនៅខាងមុខខ្ញុំហើយព្យាយាមចាប់ប្រាំងអោយខ្ញុំបុកគូតម៉ូតូគេ ប៉ុន្តែសំណាងដែរខ្ញុំចាប់ប្រាំងទាន់ ហើយខ្ញុំកជិះវាគេ ហើយខ្ញុំប្រាប់គាត់ថាបងឯងជិះចឹងគ្រោះថ្នាក់ដល់គេងាប់ហើយពេលនោះខ្ញុំក៏ជិះមូ៉តូបន្តទៅមុខទៀតរហូតដល់កន្លែងកើតហេតុស្រុកឧដុង្គភូមិវាំងចាស់ ទល់មុខវត្តប្រាំងជនបង្ករ២ម៉ូតូផ្សេងទៀតជិះមកកៀខ្ញុំអោយឈប់ហើយរត់មកដកសោម៉តូខ្ញុំប្រាប់ថាចាំគ្នាគេមកដល់ចាំនិយាយគ្នាប្រហែល២នាទីគ្នាគេមកដល់ក៏ធ្វើការវាយប្រហាមកលើប្អូនខ្ញុំនិងខ្ញុំហើយខ្ញុំនិងប្អូនខ្ញុំក៏តដៃជាមួយជនអនាមិគទាំងនោះ រហូតបានសោមកវិញ នៅក្នងរោងកាហ្វេមួយកន្លែង( ប្អូនខ្ញុំរបួសមុខ និងក្បាលខាងក្រោយ ខ្ញុំរបួសផ្នែកក្បាលខាងក្រោយ) ។
ខ្ញុំស្រែកអោយប្រជាពលរដ្ធនៅទីនោះជួយដែប៉ុន្តែអត់មានអក្នណាហានជួយទេ ហើយជនល្មើសក៏រត់បាត់ដោយសាដណ្តើមសោម៉ូតូអត់បាន( បញ្ចាក់ជនល្មើស មានគ្នាប្រមាន៦ទៅ៧នាក់ ៣នាក់ធ្វើសកម្មភាព ៣-៤នាក់ទៀតចាំយកម៉តូដោយក្លែងបន្លំរូបភាពធ្វើជាស្ទាវវៃគ្នា ដើម្បីបំភាន់ភ្នែកប្រជាពលរដ្ធ)។

Comments