- Get link
- X
- Other Apps
- Get link
- X
- Other Apps
ប្រព័ន្ធសុវត្ថិភាពដែលបំពាក់ លើស្មាតហ្វូន ពិតជាសំខាន់ ដូចជា លេខសម្ងាត់ ជាអក្សរនិង លេខរួមគ្នា, ការដាក់តែលេខ សម្ងាត់ប៉ុន្មានខ្ទង់, ការដាក់ Pattern គោះដោះសោរ, ការសម្គាល់ ស្គេនម្រាមដៃ និងបច្ចេកវិទ្យា ថ្មីមួយ ទៀតដែល Samsung ទើបបំពាក់ លើ Galaxy Note 7 ដំបូងគេនោះ គឺបច្ចេកវិទ្យា ស្គេនប្រស្រីភ្នែក ដើម្បីដោះសោរ។
បច្ចេកវិទ្យាស្គេនប្រស្រីភ្នែកនេះ គេហៅថា Iris Scanner ដែលអាចសម្គាល់ ប្រស្រី ភ្នែកបាន ដោយមាន កាមេរ៉ាចាប់យក បានលឿន និងសេនស៊ឺ ជំនួយឲ្យចាប់ យកប្រស្រី ភ្នែកបាន កាន់តែលឿន ទៀតផង ទោះបីជា ពាក់វ៉ែនតា ឬនៅទីមាន ពន្លឺល្មមក៏ នៅតែសម្គាល់ដឹង ផងដែរ។ នៅពេល ស្គេនម្តងៗ អ្នកត្រូវ ដាក់ភ្នែកទាំង 2 នៅក្នុង រង្វង់មួយ 2 នោះ ដើម្បីផ្តល់ភាព ងាយស្រួល ឲ្យផាប្លេតនេះ ចាប់យកប្រស្រី ភ្នែករបស់អ្នក បានរហ័ស។ ហើយគេជឿ ជាក់ថា បច្ចេកវិទ្យានេះ អាចនឹង ប្រើប្រាស់បាន ជាមួយកម្មវិធី ល្បីៗផ្សេងទៀត ផងដែរ ដើម្បីរក្សា សុវត្ថិភាព ដូចទៅនឹង កម្មវិធីផ្សេងៗ ដែលអាចរក្សា សុវត្ថិភាព ដែលប្រើការ ស្គេនម្រាមដៃ ជាដើម។
សូមទស្សនាវីដេអូខាងក្រោម៖
- Get link
- X
- Other Apps
Comments
Post a Comment