វិធី ៣យ៉ាង ជួយផ្ចិត​មុខ​ប្រហោង​ឱ្យម៉ដ្ឋ​រលាង​ក្នុង​ពេលដ៏ខ្លី

អ្នកដែលមាន​ស្បែក​ខ្លាញ់​ច្រើន ជាធម្មតា​តែងតែ​ជួប​នឹង​បញ្ហា​ប្រហោង​ញើសធំៗ ដែល​ធ្វើបាត់​បង់​ភាព​ទាក់ទាញ​ពីមនុស្ស​នៅជុំវិញ​ខ្លួន។ កត្តានេះ​ហើយ ដែល​ជុំរុញ​ឱ្យពួកគេ​ត្រូវបង្ខំ​ចិត្ត ទិញ​ផលិត​ផល​ផ្សេង​ដែល​មាន​លក់នៅ​លើ​ទីផ្សារ​មក​ប្រើប្រាស់។
 
ប៉ុន្តែដើម្បីកាត់បន្ថយចំណាយ ហើយ​ទទួល​បាន​ឱសថ​ដែល​មាន​ប្រសិទ្ធភាព​នោះ អ្នក​អាច​បង្កើត​ដោយ​ខ្លួនឯង​បាន។

ស៊ុតស និងទឹកក្រូចឆ្មា
- អ្នកអាចបង្កើតម៉ាសបិទមុខ​បែប​ធម្មជាតិ​ដោយ​ខ្លួនឯង​បាន ដោយ​គ្រាន់តែ​បន្តក់​ទឹកក្រូចឆ្មា​ពីរបី​ដំណក់ ​ជាមួយ​នឹង​ស៊ុតស​ពីរគ្រាប់។ 
- នៅពេលដែលអ្នកក្រឡុក​បញ្ចូល​គ្នាសព្វ សូម​អនុវត្ត​នៅលើ​ផ្ទៃមុខ ហើយ​ទុករហូត​ទាល់​តែម៉ាស​ស្ងួត។ 
- បន្ទាប់មកលាងមុខ​របស់​អ្នក​ជាមួយ​នឹងទឹក​ត្រជាក់។
ម៉ាស់បិទមុខនេះអាចជួយ​បង្រួម​រន្ធញើស​នៅលើ​ស្បែក​របស់​អ្នក, ជួយ​កម្ចាត់​កោសិកា​ចាស់ៗ​ដែល​ងាប់ និងជាតិ​ខ្លាញ់​ចេញ​ពីស្បែក។
ប៉េងបោះ នឹងទឹកក្រូចឆ្មា
- ចម្រាញ់យកទឹកប៉េងបោះមួយផ្លែ និង​ទឹកក្រូចឆ្មា ៣ ទៅ ៤ដំណក់។
- យកសំឡីកប្បាសត្រាំនៅក្នុង​ល្បាយ​នេះ រួចជូត​នៅលើ​ផ្ទៃមុខ​របស់អ្នក​ទុកឱ្យ​បាន ១០នាទី។
- ចុងក្រោយ​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ត្រជាក់។

ទឹកអាស៊ីតដែលបានមកពី ក្រូចឆ្មា និងប៉េងបោះ នឹងជួយ​កម្ចាត់​ប្រេង​ចេញពី​ផ្ទៃមុខ, ជួយរឹត​បន្តឹង​ស្បែក និង​បង្រួម​ប្រហោង​ញើស​ធំៗផងដែរ។

ក្រូចឆ្មា នឹងទឹកម្ចាស់
- ចូរយកក្រូចឆ្មាមួយចំហៀង លាយជា​មួយទឹក​ម្ចាស់​កន្លេះ​កូនពែង។
- បន្ទាប់មកយកសំឡីកប្បាយ ឬកូន​កន្សែង​ស្អាត​ជ្រក់​ក្នុង​ល្បាយនេះ។
- ម៉ាស្សាលើផ្ទៃមុខរបស់​អ្នក​ឱ្យ​បាន ១៥ នាទី។
- ចុងក្រោយលាងសម្អាត​ជាមួយ​នឹងទឹក​ត្រជាក់។

ទឹកម្ចាស់មានផ្ទុកអង់ស៊ីមដែលអាច​ជួយ​លាង​សម្អាត​ស្បែក និង​បង្រួម​រន្ធញើស​ធំៗយ៉ាង​មាន​ប្រសិទ្ធភាព។ ជាពិសេស​ប្រសិន​បើអ្នក​លាយ​ជាមួយ​នឹង​ទឹកក្រូចឆ្មា ប្រសិទ្ធភាព​របស់​វាកាន់​តែអស្ចារ្យ។

សូមរីករាយជាមួយនឹងស្បែកមុខថ្មីម៉ដ្ឋរលាង ជាមួយ​នឹងគ្រឿង​ផ្សំពី​ធម្មជាតិ​ទាំង​បីមុខ​ខាង​លើនេះ៕

Comments