អៀនខ្មាស​ទេ? ផេ​ក​ថៃ​យក​ចម្រៀង​ខ្មែរ​២​បទ មក​រិះគន់​កក្រើក​ហ្វេ​ស​ប៊ុ​ក



នៅ​លើ​បណ្តាញ​សង្ក​ម​ហ្វេ​ស​ប៊ុ​កជនជាតិ​ថៃ​បាន​រិះគន់​យ៉ាង​ចាស់ដៃ ស្ទើរ​ផ្អើលពេញ​ប្រទេស​ថៃទៅ​ហើយ ក្នុង​នោះ​ក៏​មាន​អ្នក​និយាយ​លេង​ហ្វេ​ស​ប៊ុ​ក​ជនជាតិ​ខ្មែរផង​ដែរ ​បាន​​ចូលរួម​រិះគន់ ក្នុង​ន័យ​អោយ​បញ្ចប់​កា​រលួច​ចំលង​បទ​ពី​គេ ​។ បទ​ចម្រៀងដែល​ផេ​ក​ថៃធ្វើ​ការ​​រិះគន់​នោះ​គឺ​បទ«​ស្ទាវ​សម័យ4G» របស់​តារាចម្រៀង​លោក​ម៉ៃ សុគន្ធ នៅ​ក្នុង​ផលិតកម្ម Galaxy ដែល​ទើបតែ​បាន​ចេញ និង​បទ​ចម្រៀង​ខ្មែរ​មួយ​បទ​ទៀត បកស្រាយ​ដោយ​លោក​បញ្ញា សិទ្ធិ ។ បទ​ចម្រៀង​ដែល​ថៃ​យក​មក​បាញ់​ទាំង​២​បទ​នេះ មិន​ត្រឹមតែ​ចម្លង​ខ្លឹមសារ​បទ​ចម្រៀង និង​សាច់ភ្លេង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​យក​ស្ទីល​កាយវិការ​សម្តែង​ក្នុង​បទ​ចម្រៀង​របស់​គេ​មក​ ប្រើប្រាស់ថែម​ទៀត គួរឲ្យអៀនខ្មាសណាស់។ ទោះជា​យ៉ាងណា​អ្នក​យក​ព័ត៌មាន​យើង​នៅ​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​បំភ្លឺ ឫ​ប្រតិកម្ម​ពី​តា​រាច​ម្រៀ​ង​លោក​ម៉ៃ សុគន្ធ និង​លោក​បញ្ញា សិទ្ធិ​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចម្លង​បទ​ចម្រៀង​ពី​បរទេស ដែល​រង​ការ​រិះគន់​កក្រើក​ហ្វេ​ស​ប៊ុ​ក​នោះ​នៅឡើយ​ទេ ។ ចំពោះ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក្នុង​ប្រទេស​ខ្មែរ​វិញ​ មានការបញ្ចេញមតិយោបល់​ស្នើសុំ​អោយ​អ្នកនិពន្ធ​ខ្មែរ និង​តារាចម្រៀង​បញ្ឈប់​ជា​បន្ទាន់​ នៅ​ការ​លួច​ចម្លង​ពីគេ ដើម្បី​កុំអោយ​ប្រទេស​ជិតខាង​បន្ត​ម៉ាក់ងាយ​លើ​វិស័យ​សិល្បៈ និង​ចម្រៀង​របស់​ខ្មែរ ។ សកម្មភាព​ទាំងនេះ​ហើយ ដែលធ្វើ​ឱ្យកិត្តិយស​របស់​ប្រទេស​ជាតិ​អាប់អោន​យ៉ាង​ខ្លាំង សម្រាប់​អ្នក​ដែលចូលចិត្តលួច​ចម្លង​បទ​ចម្រៀង​បរទេស ជា​ពិសេស​នោះ​ការ​លួច​ពី​ប្រទេស​ជិតខាង ។ ជាក់ស្តែង​តាម​ការ​ស្ទង់​មតិ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង Line ដោយ​លើកជា​ឧទាហរណ៍​​ឡើង ​សួរ​ថា «​បទ​ចម្រៀង​ដែល Copy ពី​គេ តើ​ជា​កំហុសរបស់​អ្នក​ណា?» ក្នុង​ចំណោម​អ្នក​និយម​លេង Line ជិត​២​ពាន់​នាក់​បាន​ឆ្លើយ​ថា ៖ ទី​១. ចំនួនមនុស្ស​១៥៤៦​នាក់ បាន​ឆ្លើយ​ថា កំហុស​មក​ពី​អ្នកនិពន្ធ ។ ទី​២. មនុស្ស​២៩២​នាក់ បាន​ឆ្លើយ​ថា កំហុស​មក​ពី​ម្ចាស់​ផលិតកម្ម ។ ទី​៣. មនុស្ស​៥៥​នាក់ បាន​ឆ្លើយ​ថា កំហុស​មក​ពី​អ្វី​ផ្សេង​ៗ​ទៀត ។ និងទី​៤. មនុស្សតិចនាក់ណាស់ តែ​៤៦​នាក់ប៉ុណ្ណោះ បាន​ឆ្លើយ​ថា កំហុស​មក​ពី​អ្នក​ច្រៀង ។ ដើម្បីអោយជាក់ច្បាស់សូមមើលវីដេអូដែលផេកថៃយកមកបាញ់នៅលើហ្វេសប៊ុក ​ដូច​ខាងក្រោមនេះ ៖

Comments