ភិន សុដាលីស មិនតបត ប៉ែន ចំរ៉ុង ប៉ុន្តែយក វីដេអូទៅប្តឹងតុលាការ

រឿង ​រ៉ាវ​ដ៏កក្រើក​ល្បី​ទូ​ទាំង​ប្រទេស​ដែល​សារព័ត៌មាន​ក្នុង​ស្រុកបាន​​ចេញ​ ផ្សាយ​ជាហូរ​ហែរ​អំពី​រឿង​លែង​លះ​​រវាង អ្នកនាង ភិន សុដាលីស និង​ លោក ប៉ែន ចំរ៉ុង​ ដែល​តុលាការ​បាន​សម្រេច​ជា​ស្ថាពរ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ២០១៦​នេះ​ថា​អ្នក​ទាំង​ពី​លែង​ជា​ប្តី​ប្រពន្ធ​និង​គ្នា​តទៅ​ទៀត​ហើយ​។
រឿងរ៉ាវ ​លែង​លះ​ត្រូវ​បញ្ចប់​រវាង​ ភិន សុដាលីស និង​លោកប៉ែន ចំរ៉ុង នៅ​ឯតុលាការ​រួចមក​​កាល​ពី​ថ្ងៃ​ទី​ ២៥ ខែ​កក្កដា ឆ្នាំ ២០១៦ អ្នកនាង ភិន សុដាលីស​ បាន​ធ្វើ​សន្និសិទ្ធ​ការសែត​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ជូន​ដល់​មហាជន​អំពី ​មូល​ហេតុ​នៃ​ការ​លែង​លះ​​រវាង​នាង និង​លោកប៉ែន ចំរ៉ុង​។ បន្ទាប់ ​ពី​អ្នកនាង​ ភិន សុដាលីស ធ្វើ​សន្និសិត​ការ​សែត​រួច​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ស្រាប់​តែ​នៅ​ ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ​ ២០១៦ នេះ​លោក​ ប៉ែន ចំរ៉ុង បាន​បញ្ចេញ​ឃ្លីប​វីដេអូ​​ដើម្បី បក​ស្រាយ​ប៉ុន្តែ​ការ​បក​ស្រាយ​របស់​លោក​ ប៉ែន ចំរ៉ុង​ មិន​មែន​ជា​ការពិ​ត​ដូច​ដែល​លោក​ធ្លាប់​បក​ស្រាយ​នៅ​ក្នុង​តុលាការ​កន្លង​ មកនោះទេ​។
ក្រោយ ​ពី​បាន​ឃើញ​ឃ្លីប​វីដេអូ​របស់​ លោក ប៉ែន ចំរ៉ុង ភ្លាម​វេបសាយ​មហាហង្ស​ធី​វី​បាន​ទាក់​ទង​ទៅ អ្នកនាង​ សុដាលីស ដោយ​វេបសាយ​មហា​ហង្ស​បាន​ចោទ​សំនួរ​ទៅ​ អ្នកនាង​ ភិន សុដាលីស ថា តើ​អ្នក​នាង​មាន​អ្វី​វាយ​បក​ទៅ លោក​ ប៉ែន ចំរ៉ុង​ វិញ​ទេ​? អ្នកនាង ភិន សុដាលីស ក៏បានប្រាប់​វេបសាយ​មហាហង្ស​ធីវី​វិញ​ថា អ្នកនាងមិន​វាយ​បក​ទៅ លោក ប៉ែន ចំរ៉ុង នោះ​ទេ​ប៉ុន្តែ​អ្នកនាង​នឹង​យក​ឃ្លីប​វីដេអូរបស់​ លោក ប៉ែន ចំរ៉ុង ​ទៅតុលាការ​។
អ្នកនាង ភិន សុដាលីស បាន​បញ្ជាក់​បន្ថែម​ថា​ “ចាស​នាង​ខ្ញុំ​ មិន​វាយ​បក​ ឬ​ក៏​តបត​ទៅ លោក ប៉ែន ចំរ៉ុង នោះ​ទេ​ តែ​នាង​នឹង​យក​ឃ្លីប​វីដេ​អូ​របស់​លោក​  ប៉ែន ចំរ៉ុង ទៅ​តុលាការ ខ្ញុំ​មិន​ចង់​លេង​ផ្លូវ​ច្បាប់​នោះ​ទេ​ តែ​ដោយ​សារ​លោក​ ប៉ែន ចំរ៉ុង លេង​ផ្លូវច្បាប់​មុន​ដូច្នេះ​ខ្ញុំ​ត្រូ​វ​លេង​ផ្លូវ​ច្បាប់​ដែរ​ហើយ​​​”៕

Comments