សើច​ឲ្យ​ស្រស់​ស្រាយ​ចុង​សប្ដាហ៍ អាយ៉ៃ​អ្នក​ព្រៃវែង ប៉ះ​អ្នក​បន្ទាយ​មាន​ជ័យ

រវល់​ពេញ​មួយ​សប្ដាហ៍​ហើយ ឥឡូវ​មក​រំសាយ​ចិត្ត​ចុង​សប្ដាហ៍​វិញ ជាមួយ​អាយ៉ៃ​ឆ្លើយ​ឆ្លង​គ្នា​រវាង​អ្នក​អាយ៉ៃ​ជើង​ខ្លាំង​មក​ពី​ព្រៃវែង ប៉ះ​គ្នា​ជាមួយ​អាយ៉ៃ​ជើង​ខ្លាំង​មក​ពី​ខេត្ត​ជាយដែន គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ។
សិល្បករ​អាយ៉ៃ​ទាំង​ពីរ​ដួង​នេះ ម្នាក់​មាន​ឈ្មោះ​ថា សាន សុវណ្ណឌឿន មក​ពី​ខេត្ត​ព្រៃវែង និង សុវណ្ណ ពាងពី មក​ពី​ខេត្ត​បន្ទាយ​មានជ័យ។ ពួក​គេ​ទាំង​ពីរ​បាន​ជួប​គ្នា​ក្នុង​កម្មវិធី “មន្ត​​ស្នេហ៍​សំនៀង” របស់​ស៊ីធីអិន​សប្ដាហ៍​មុន​នេះ។

សុវណ្ណ​ឌឿន និង សុវណ្ណ ពាង​ពី បាន​ចាប៉ី និង​វោហាសព្ទ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឲ្យ​ទស្សនិកជន​សើច​សប្បាយ​ពេញ​កម្មវិធី។


តោះ…ទស្សនា​យក​ចុង​សប្ដាហ៍​ដ៏​រីករាយ​ទាំង​អស់​គ្នា…!!!

Comments