- Get link
- X
- Other Apps
- Get link
- X
- Other Apps
លី វ៉ាហេទ ជាខ្សែការពារវ័យក្មេងម្នាក់របស់ក្លឹបបឹងកេតអង្គរដែលមិនសូវបានបង្ហាញខ្លួនញឹកញាប់ឡើយនៅលីគបាល់ទាត់កំពូលកម្ពុជា ប៉ុន្តែត្រូវបានគ្រូបង្វឹកជម្រើសជាតិកម្ពុជាកោះហៅចូលជម្រើសជាតិដើម្បីត្រៀមខ្លួនប្រកួតនឹងសិង្ហបុរី។
លី វ៉ាហេទ ជាខ្សែការពារវ័យក្មេងម្នាក់របស់ក្លឹបបឹងកេតអង្គរដែលមិនសូវបានបង្ហាញខ្លួនញឹកញាប់ឡើយនៅលីគបាល់ទាត់កំពូលកម្ពុជា ប៉ុន្តែត្រូវបានគ្រូបង្វឹកជម្រើសជាតិកម្ពុជាកោះហៅចូលជម្រើសជាតិដើម្បីត្រៀមខ្លួនប្រកួតនឹងសិង្ហបុរី។
លោក Lee Tae Hoon គ្រូបង្វឹកជម្រើសជាតិកម្ពុជាបានប្រាប់ហេតុផលនេះក្នុងសន្និសីទសារព័ត៌មានព្រឹកមិញថា បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាសំបូរកីឡាករលេងក្នុងតំណែងខ្សែប្រយុទ្ធ និងបម្រើ ប៉ុន្តែមិនសំបូរអ្នកលេងក្នុងតំណែងខ្សែការពារឡើយ។ ដូច្នេះហើយទើបបានជាលោកបានកោះហៅកីឡាករថ្មីៗមួយចំនួនឲ្យចូលជម្រើសជាតិសម្រាប់ការប្រកួតលើកនេះ។
លោក Lee និយាយថា ៖«តាមពិតទៅពីមុន ខ្ញុំក៏ធ្លាប់ លី វ៉ាហេទពីរដងដែរ តែពេលនោះ គាត់របួស ជាប់រវល់ អីចឹងបានជាគាត់កម្រមានឱកាសបង្ហាញខ្លួន។ ខ្ញុំយល់ឃើញថា ក្រុមកំពុងលេងលីគមួយចំនួនមិនសូវប្រើកីឡាករវ័យក្មេងប៉ុន្មានទេ តែខ្ញុំសង្កេតឃើញថា កីឡាករវ័យក្មេងទាំងនោះដូចជា វ៉ាហេទជាដើម គឺមានសក្ដានុពល ដូច្នេះនៅក្លឹបគេមិនសូវប្រើប្រាស់គាត់ តែខ្ញុំយកគាត់មកបង្ហាត់ បង្រៀន ផ្តល់ឱកាសឲ្យគាត់បានបង្ហាញសមត្ថភាព»។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងទទួលភ្ញៀវសិង្ហបុរីវេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញសម្រាប់ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ CLEAR ដែលផ្សាយផ្ទាល់ដោយ BTV៕
- Get link
- X
- Other Apps
Comments
Post a Comment